របៀប​ធ្វើ​ ជ្រក់ត្រកួន

Loading...
ត្រកួន គឺ​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​សម្បូរ​នូវ​សាធាតុ​​ដែក និងមាន​​សារៈ​សំខាន់​សម្រាប់​​​ស្ត្រី​ដែល​​​មាន​ផ្ទៃ​ពោះ​។ ​ហេតុនេះយើង​ខ្ញុំ​សូម​នាំ​ជូន​នូវ​​មុខ​ម្ហូបម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជ្រក់​ត្រកួន វា​ត្រូវ​បាន​​កែ​ឆ្នៃ​ចេញ​ពី​ត្រកួន និងការ៉ុត ជា​ពិសេស​​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសារ។
 
គ្រឿងផ្សំ
  • ត្រកួនស្រស់ ៣០០ ក្រាម
  • ការ៉ុតមួយមើមតូច
  • អំបិល​មួយចុង​ស្លា​ព្រា​កាហ្វេ
  • ក្រូច​ឆ្មា
  • ខ្ទឹម​ក្រហម ២មើម
  • ខ្ទឹម​ស ៣ទៅ៤កម្ពឹស
  • ប៊ីចេង​កន្លះស្លាព្រាកា្វហ្វេ
  • ស្ករសមួយស្លា​ព្រាកា​ហ្វេ
វិធីធ្វើ
  1. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឲ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក ​ធ្វើ​ការ​កាត់​រឺ​សាប់​វា​ឲ្យ​ទៅ​ជា​សរសៃ​ក៏បាន​។
  2. បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង ២ ទៅ ៣ ត្នាំងដៃ រួចហើយធ្វើ​ការ​​ឈូស​វាជា​​សរសៃ​ទុក​មួយ​អន្លើ។
  3. ជា​បន្តរ​មក​ទៀត​អ្នក​ត្រូវ​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​នឹង​ចិញ្ច្រាំ​ខ្ទឹម​ស។
  4. យក​ត្រ​កួន​​ការ៉ុត​ ខ្ទឹម​ស​ចិញ្ច្រាំ​​នឹង​ខ្ទឹម​ក្រហម​មក​​​លាយ​​​បញ្ចូល​​គ្នា​រួច​​​បន្ថែម​ អំបិល​​មួយចុង​ស្លា​ព្រា​កាហ្វេ ប៊ីចេង​​ កន្លះ​​ស្លា​ព្រាកាហ្វេ ស្ករសមួយស្លា​ព្រាកា​ហ្វេ​ ច្រ​បល់​គ្នា​​ឲ្យ​សព្វ​ចូល​គ្នា​​ជា​បន្ត​​មកទៀត​​បន្ថែម​ក្រូច​ឆ្មា​ចូល​ កូរ​អោយសព្វ​ភ្លក់​មើល​​ជួ​ល្មមតាម​​ចំណូលចិត្ត​អ្នក​។​
  5. អ្នក​​អាច​ទុក​​មួយ​ស្របក់​ដើម្បី​ឲ្យ​ជាតិ​​ជូ​ចូល​​គ្នា​សព្វ​រឺ​អាច​ដាក់ ​ក្នុង​​កែវ​​គ្រប​​ឲ្យ​ជិត​ទុក​ក្នុង​ទូ​ទឹក​កក​​ទុក​បាន​​យូ៕

របៀប​ធ្វើ​ ជ្រក់ត្រកួន :: Cam Location

Loading...
Loading...