របៀបធ្វើ ញុំាស្វាយ

Loading...
គ្រឿងផ្សំ
  • ស្វាយខ្ចី (កោសជាសរសៃតូចៗ) ១ ចានចង្កឹះ
  • ខ្ទឹមក្រហម ២ដុំ (ហាន់ស្តើងៗ)
  • ម្ទេស តាមចំនូលចិត្ត (ហាន់ល្អិតៗ)
  • សណ្តែកដី ១ ស្លាបព្រាបាយ (បុកអោយម៉ត់តិចៗ)
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ស្ករស ១ ស្លាបព្រាបាយ
  • បង្ការគ្រៀម កន្លះខាំ (លាងទឹកអោយស្អាត)
  • ស្លឹកជីអង្កាម និងជីនាងវង (តាមចំនូលចិត្ត)
របៀបធ្វើ
  1. លាយស្ករ ទឹកត្រី អំបិល ម្ទេស ខ្ទឹមក្រហម និងបង្គារអោយសព្វ រួចដាក់ស្វាយចូលច្របល់អោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត។
  2. សឹមដាក់ស្លឹកជី និងសណ្តែកដីចូល ច្របល់ចូលគ្នាអោយសព្វជាការស្រេច៕

របៀបធ្វើ ញុំាស្វាយ :: Cam Location

Loading...
Loading...