របៀបធ្វើ ភ្លាសាច់គោ

Loading...
‎គ្រឿងផ្សំ‬
  • សាច់គោ យកសាច់ផុយ ( ហាន់ជាបន្ទះស្ដើងៗ )
  • ក្រូចឆ្មា ចិតសំបកចេញតិចសិន ចាំច្របាច់យកទឹក ( កុំអោយវាខាសំបកក្រូច )
  • ម្ទេសប្លោកក្រហម ខៀវ ( ហាន់ជាសសៃៗ )
  • គល់ស្លឹកគ្រៃ ( ហាន់ស្ដើងៗ )
  • សណ្ដែកគួរ
  • ស្លឹកជីគ្រប់មុខ
  • សណ្ដែកដី ( បុករៀងម៉ត់បន្តិច )
  • ប្រហុកសាច់សុទ្ធ
  • ខ្ទឹមក្រហម ( ហាន់ស្ដើងៗ )
  • ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
  • ស្ករស ម្សៅស៊ុប អំបិល
  • ស្ពៃក្ដោប ( ពណ៍ស្វាយ រឺ ស ) ហាន់ជាសសៃៗស្ដើងៗ
  • ម្ទេស ( តាមការចូលចិត្ត )
‪‎វិធីធ្វើ‬
  1. យកសាច់គោមកដាក់ក្នុងចានស្អាតមួយ រួចច្របាច់ទឹកក្រូចឆ្មាចូលអោយរៀងច្រើនបន្តិច ហើយច្របាច់សាច់គោចុះឡើង អោយអស់ឈាម និងឆ្អិនបន្តិច បន្ទាប់មក ច្របាច់ទឹកក្រូចឆ្មានោះចេញវិញអោយអស់ រួចទុកមួយអន្លើរ។
  2. យកទឹកក្រូចឆ្មាដែលយើងបានច្របាច់ចេញពីសាច់នោះ មកដាំអោយពុះ រួចដាក់ប្រហុកចូល ( ប្រហុកដាក់តិច រឺច្រើន តាមការចូលចិត្ត ) ទុកអោយពុះម្ដងទៀត ទើបដាក់ស្ករស ម្សៅស៊ុប និងអំបិលបន្តិចបានហើយ ព្រោះប្រហុកមានជាតិប្រៃស្រាប់ រួចទុកអោយស្រជាក់បន្តិច។
  3. បន្ទាប់មកយកចាក់លាយជាមួយសាច់ ហើយដាក់គល់ស្លឹកគ្រៃចូល ច្របល់ចូលគ្នាអោយសព្វ ហើយបន្ថែម ខ្ទឹមក្រហម ខ្ទឹមស រួចច្របល់ចូលគ្នាអោយសព្វទៀត។
  4. បន្ទាប់មកដាក់ ស្ពៃក្ដោបពណ៌ស្វាយ ម្ទេសប្លោកក្រហម ម្ទេសប្លោកខៀវ ម្ទេសស្រស់និង សណ្ដែកគួរចូល ច្របល់ចូលគ្នាអោយសព្វចូលជាតិ រួចដាក់សណ្ដែកដីចូល ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើស្ទើរគ្រឿងអ្វី បន្ថែមរស់ជាតិបន្តិចទៀត )។
  5. ពេលរៀបទទួលទាន ទើបដាក់ជីគ្រប់មុខចូល ច្របល់ចូលគ្នាអោយសព្វ រួចជាការស្រេច ។
  6. របៀបធ្វើ ភ្លាសាច់គោអាចធ្វើបានច្រើនរបៀបខុសៗគ្នា ។

របៀបធ្វើ ភ្លាសាច់គោ :: Cam Location

Loading...
Loading...