របៀបធ្វើ គីមឈីត្រសក់

Loading...
គ្រឿងផ្សំ
  • ត្រសក់ (ខ្ចីៗ) ៦ ផ្លែ
  • អំបិល ២ ស្លាបព្រាបាយ
  • ស្លឹកគូឆាយ ២០ ក្រាម (កាត់ខ្លីៗល្មម)
  • ខ្ទឹមបារាំង ១ ផ្លែតូច (ហាន់ជាចង្វាមូលតូចៗ)
  • ការ៉ុត ១/២ ផ្លែ (ហាន់ជាចង្វាមូលតូចៗ)
  • ខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយ
  • គ្រឿងគឹមឈី (Chili Powder) ៥០ ក្រាម
  • ទឹក ៥០ មីលីលីត្រ
  • ល្ងស ១០ ក្រាម (លីងអោយឈ្ងុយ)
  • ទឹកត្រី ៤ ស្លាបព្រាបាយ
របៀបធ្វើ
  1. ត្រសក់លាងទឹកអោយស្អាត ពុះជាបួន (ផ្តាច់ចុងម្ខាង ទុកម្ខាងកុំអោយដាច់ពីគា្ន)។
  2. យកត្រសក់ដែលចិតរួចប្រឡាក់ជាមួយអំបិលអោយសព្វ ទុកចោលមួយម៉ោងទើបលាងទឹកចេញអោយស្អាត។
  3. លាយគ្រឿងផ្សំ និងបន្លែទាំងអស់ចូលគ្នាអោយសព្វ រួចយកមកប្រឡាក់ជាមួយត្រសក់ឲ្យសព្វ ផ្អាប់ទុក៦ម៉ោងជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ គីមឈីត្រសក់ :: Cam Location

Loading...
Loading...