របៀប បុកអំពិលខ្ចីជាមួយកំពឹស

Loading...

បុកអំពិលខ្ចីជាមួយកំពឹស គឺជាមុខម្ហូបមួយដែលជាការពេញនិយមរបស់យើងទាំងអស់គ្នា ប៉ុន្តែសម្រាប់បងប្អូនយើងមួយចំនួន គាត់ចេះតែហូបអត់ចេះធ្វើនូវមុខម្ហូបមួយនេះ ដូចច្នេះខាងក្រោមនេះយើងនឹងប្រាប់ពីរបៀបធ្វើវាយា៉ងស្រួល ៖

‎គ្រឿងផ្សំ
  • អំពិលខ្ចី ១ ខាំកន្លះ
  • កំពឹស ១ ខាំ (ស្រុះ ឬ ឆៅ)
  • ខ្ទឹមស ៥ កំពឹស
  • ខ្ញី ឬ រំដេង ៥ ចំនិត
  • ម្ទេស ១៥ គ្រាប់ (តាមចំនូលចិត្ត)
  • ស្ករស ១ ស្លាបព្រាកាហ្វេ 
  • អំបិល ២ ស្លាបព្រាការហ្វេ
‪‎របៀបធ្វើ‬
  1. អំពិលលាងទឹកអោយស្អាត បើគ្រាប់ចាស់ ពុះយកគ្រាប់ចេញ។
  2. បុកអំពិលជាមួយ អំបិលអោយម៉ត់ ភ្លក្សរសជាតិបើជូពេកពូតទឹកចេញ ទុកមួយអន្លើ។
  3. ដាក់ ខ្ញី ម្ទេស ខ្ទឹមសបុកអោយម៉ត់ សឹមដាក់ អំពិល កំពឹស ស្ករ បុកជាមួយគ្នាអោយសព្វភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
* បើចូលចិត្តអាចដាក់ម្អមបន្ថែម៕
 
អ្នកស្រី សុគន្ធារី
 

របៀប បុកអំពិលខ្ចីជាមួយកំពឹស :: Cam Location

Loading...
Loading...