របៀបធ្វើ ជ្រក់ត្រចៀកជ្រូក

Loading...
#គ្រឿងផ្សំ
 
គ្រឿងផ្សំទី ១
  • ត្រចៀកជ្រូក ១ 
  • គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លី
  • ផ្កាចាន់ ៤
  • ខ្ញី ហាន់ស្តើងៗ ៦-៧ ចំណិត
  • អំបិល ១ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
គ្រឿងផ្សំទី ២
  • ទឹក ៣៥០ មីលីលីត្រ
  • ទឹកខ្ទឹះ ២០០ មីលីលីត្រ
  • ស្ករស ២ ខាំ
  • អំបិល ១ ស្លាបព្រាបាយ
  • ទឹកត្រី ១ ស្លាបព្រាកាហ្វេរ
  • ស្ករក្រាម ៣០ ក្រាម
គ្រឿងផ្សំទី ៣
  • គល់ស្លឹកគ្រៃ ៤ គល់ ដំអោយបែក កាត់ខ្លី
  • ឆៃថាវ ១ មើម ហាន់ជាចង្វាមូល
  • ការ៉ុត ១ មើម ហាន់ជាចង្វាមូល
  • ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម
  • ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ
  • ម្ទេស តាមចំនូលចិត្ត ហាន់ល្អិតៗ
  • ផ្កាចាន់ ៤ ផ្កា
  • ខ្ញី ហាន់ជាចំណិតស្តើងៗ ៥ ចំណិត
របៀបធ្វើ
  1. ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គ្រឿងផ្សំទី ១ អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។
  2. យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។
  3. យកគ្រឿងផ្សំទី ២ លាយចូលគ្នា រួចដាំអោយពុះ ទុកអោយត្រជាក់ បន្តិច។
  4. យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ គ្រឿងផ្សំទី ៣ ចូលសឹមចាក់ទឹកត្រីដែលធ្វើរួចចូលអោយលិច រួចយក ចង្កឹះមកកូអាយសព្វ បិទគំរបអោយជិត ទុកចោល ១ ទៅ ២ ថ្ងៃ អាចទទួលទានបានហើយ៕
* អាចទុកក្នុងទូទឹកកក កន្លែងអត់កក
* បន្លែ បើអត់ចូលចិត្តមិនដាក់ក៏បាន

អ្នកស្រី សុគន្ធារី

របៀបធ្វើ ជ្រក់ត្រចៀកជ្រូក :: Cam Location

Loading...
Loading...