របៀបធ្វើ ក្តាមប្រៃ

Loading...

ក្តាមប្រៃ ជាមុខម្ហូបមួយពេញនិយមរបស់ប្រជាកសិករនៅតាមស្រុកស្រែចំការ ដែលមុខម្ហូបនេះងាយស្រួលធ្វើជាងមុខម្ហូបផ្សេងៗទៀត។ ខាងក្រោមនេះយើងនឹងប្រាប់ពីវិធីធ្វើ ក្តាមប្រៃ អោយមានរសជាតិឆ្ងុញឆ្ងាញ់បំផុត។

‎គ្រឿងផ្សំ‬
  • ក្តាមស្រែ ១០
  • ទឹកត្រី
  • ស្ករស ១ស្លាបព្រាបាយ
  • ម្ទេស ៥ផ្លែ ហាន់ល្ទឹតៗ
  • ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ
  • ស្លឹកជីនាងវង 
  • ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
  • កែវមានគំរប
‪‎របៀបធ្វើ‬
  1. លាងក្តាមអោយស្អាត ៤ ទៅ ៥ទឹក រួចយកបកតំរៀបក្នុងកែវអោយណែន។
  2. ចាក់ទឹកត្រីចូលក្នុងកែវអោយលិចក្តាម រួចគ្រប់អោយជិត យកទៅដាក់អាលថ្ងៃ ៣ម៉ោង។
  3. ស្រង់ក្តាម យកមកបកសំបកអោយស្អាត ហែកតូចៗល្មម រួចលាយជាមួយ ស្ករ ម្ទេស ទឹកក្រូចឆ្មា ខ្ទឹមស និងស្លឹកជីអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ  ក្តាមប្រៃ :: Cam Location

Loading...
Loading...