របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ

Loading...

សាច់មាន់ស្ពៃខ្មៅ ជាមុខម្ហូបមួយបែបដែលអ្នកខ្លះមិនធ្លាប់បានឃើញពីមុខមកទេ។ ពេលនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាអោយចេះពីរបៀបធ្វើ សាច់មាន់ស្ពៃខ្មៅ ទាំងអស់គ្នា។ ខាងក្រោមនេះគីជារបៀបធ្វើ សាច់មាន់ស្ពៃខ្មៅ ៖

គ្រឿងផ្សំ
  • មាន់មួយក្បាល ( លាងទឹកអោយស្អាត យកទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់ )
  • ស្ពៃខ្មៅ 1kg( លាងទឹកអោយស្អាត យកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
  • ខ្ទឹមស កាត់ក្បាលបកសំបកចេញ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់រួចយកទៅបំពងអោយឆ្ងុយ )
  • ការ៉ុតមួយមេឺម( លាងទឹអោយស្អាត ចិតសំបកចេញ ហាន់ជាបន្ទះស្ដេីងៗ រួយយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
  • សាឡាត់មួយដេីម ( លាងទឹកអោយស្អាយបេះវាទុកយកទៅទ្រនាប់ពីក្រោមចានសាច់មាន់ស្ពៃខ្មៅ )
  • ជីរវាន់ស៊ុយ( លាងទឹកអោយស្អាត កាត់យកតែគល់ ទុកបំពងជាមួយ ឈេីអែម ផ្កាចន្ទ័ ខ្ទឹមសចិញ្ច្រាំ ឯស្លឹកទុកវាសំរាប់លាយជាមួយសាច់មាន់ )
  • ទឹកសីុអីុវ
  • ប្រេងខ្យង
  • ប្រេងល្ង
  • បីចេង
  • ស្ករស ( ដាក់បន្តិចបានហេីយ )
វិធីធ្វេី
  1. យកធាងស្ពៃខ្មៅ លាយជាមួយខ្ទឹមបំពងរួចទុកមួយអន្លេីរ។
  2. ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូល អោយក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំ គល់ជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័ ចូលលីងអោយឆ្ងុយចាក់ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង បីចេង ស្ករស រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត ទុកអោយពុះបន្តិច បិតភ្លេីង រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹកជីរវាន់ស៊ុយ គ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លេីរសិន។
  3. យកចានរៀបសាឡាត់ ដាក់ពីរលេីចានរួចយកចានដែលមានស្ពៃខ្មៅនឹងសាច់មាន់ដែលផ្សំគ្រឿងរួចមកចាក់ផ្កាប់ពីរលេីចានដែលរៀបសាឡាត់រួច ម្ហូបនេះជាម្ហូបត្រជាក់យេីងអាចរៀបរួចហេីយយកទៅដាក់ទូរទឹកកក អោយត្រជាក់ៗ បន្តិចសឹមយកមកបរិភោបក៏បាន មិនបាច់ក៏បាននោះជាការស្រេច។

របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ

របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ :: Cam Location

Loading...
Loading...