របៀបធ្វើ ភ្លារតនះគីរី

Loading...
គ្រឿងផ្សំមាន
  • សាច់គោ យកសាច់គោល្អខ្ចី ហេីយផុយ ( លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
  • ម្ទេសប្លោកលឿង . ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗ )
  • ខ្ទឹមបារាំង (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
  • ត្រប់ស្រួយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
  • សណ្ដែកកួរ (លាងទឹកអោយស្អាត កាត់ជាកង់ៗ ខ្លីល្មម )
  • ជីរអង្កាម ( បេះអោយស្អាត រួចយកទៅលាងទឹក )
  • សាឡាត់ . នឹងសាឡាត់ពណ៌ស្វាយ ( បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ ល្មម )
  • ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុុះជាបួន )
  • អង្ករលីង
  • អំបិល
  • បីចេង
  • ស្ករស
  • ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
  • ប្រហុកឆៅ ( ចិញ្ច្រាំអោយម៉ត់ )
  • រំដេង . គល់ស្លឹកគ្រៃ . ស្លឹកក្រូចសេីច ( លាងទឹកអោយស្អាត ហាន់បញ្ឈិតស្ដេីងៗ )
  • ខ្ទឹមស . ខ្ទឹមក្រហម . ម្ទេស ( លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់ )
វិធីធ្វេី
  1. យេីងដាំទឹកបន្តិចសំរាប់ យកមកធ្វេីជាទឹកប្រហុក ទឹកពុះរួចយកប្រហុកចិញ្ច្រាំ ដាក់ចូលចានល្មម ចាក់ទឹកដាំពុះចូលរួចចាក់ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំ ស្ករស អំបិល ទឹកក្រូចឆ្មារ បីចេង ចូលកូរអោយសព្វដាក់សាច់គោចូល រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសេីច ភ្លក់រស់ជាតីតាមចំណូលចិត្ត រួចទុកមួយអន្លេីរ។
  2. យកបន្លែដែលហាន់រួច ដាក់ចូលចានដែលធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែរ ច្របល់ថ្នមៗ រួចដាក់អង្ករលីង ជីរអង្កាម ចូលច្របល់ម្ដងទៀត ថ្នមៗ រួចបន្ថែមម្ដងទៀត អង្ករលីង ជាការស្រេច។

របៀបធ្វើ ភ្លារតនះគីរី :: Cam Location

Loading...
Loading...