របៀបធ្វើ ភ្លាក្តាមសេះ

Loading...

របៀបធ្វើ ភ្លាក្តាមសេះ អោយមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ សម្រាប់គ្រឿងសមុទ្រយើងអាចយកវាមកកែច្នៃធ្វើជាមុខម្ហូបបានច្រើនប្រភេទ ខាងក្រោមនេះគឺជារបៀបធ្វើ ភ្លាក្តាមសេះ ៖

គ្រឿងផ្សំមាន
  • ក្ដាមសេះ (បកលាងទឹកអោយស្អាត កាត់ជាពីរ ពុះជាចំរៀកតូចៗ ល្មម)
  • ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកត្រាំទឹកកកបន្តិច អោយបន្លែរវាស្រួយ )
  • ម្ទេសប្លោកលឿង ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយបន្លែវាស្រួយ )
  • ម្ទេសប្លោកខៀវ ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
  • ខ្ទឹមបារាំង ( បកសំបកចេញយកទៅលាងទឹកអោយស្អាត រួចហាន់ជាសសៃៗ តូចៗ យកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
  • ជីរអង្កាម ឬក៏ជីរគ្រប់មុខក៏បាន ( បេះអោយស្អាតរួចយកទៅលាងទឹក )
  • សាឡាត់ ( បេះអោយស្អាតយកទៅលាងទឹក ទុកទ្រនាប់ក្រោមចានភ្លា )
  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( បីមុខនឹងចិញ្ច្រាំអោយម៉ត់ចូលគ្នា )
  • ជីរវាន់ស៊ុយ ជីរណា ស្លឹកខ្ទឹម ( បីមុខនឹងលាងទឹកអោយស្អាត កាត់ជាកង់ៗ )
  • ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
  • ស្ករស
  • ទឹកត្រី
  • អំបិល
  • បីចេង
 វិធីធ្វេី
  1. យកចានធំមួយ ចាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំចូលលាយ ស្ករស អំបិល បីចេង ទឹកត្រី ទឹកក្រូចឆ្មារ ចូលភ្លក់រស់ជាតិល្មមតាមចំណូលចិត្ត គ្រួសារ និមួយៗ រួចចាក់ ក្តាមចូលច្របល់ អោយសព្វបន្តិច ដាក់បន្លែរ ដែលយកទៅត្រាំទឹកកក នោះចូល ដាក់ជីរណា ជីរវាន់ស៊ុយ ស្លឹកខ្ទឹម ជីរគ្រប់មុខ ឬជីរអង្កាម ចូលច្របល់អោយសព្វទុកមួយអន្លេីរ។
  2. យកចានមួយរៀប សាឡាត់ដាក់ពីរលេីចានរួចដូសភ្លាក្ដាមមកចាក់ពីរជាការស្រេច។

ភ្លាក្តាមសេះ

របៀបធ្វើ ភ្លាក្តាមសេះ :: Cam Location

Loading...
Loading...