របៀបធ្វើ ជ្រក់ទំពាំង

Loading...

ជ្រក់ទំពាំង ជាមុខម្ហូបមួយសាមញ្ញប៉ុន្តែវាអាចរក្សាទុកបានយូថ្ងៃក្នុងការបរិភោគ។ សម្រាប់ជ្រក់ទំពាំងនេះវិញគេចូលចិត្តធ្វើវាទុកហូបជាមួយត្រីអាំង ជាពិសេសគឺត្រីអណ្តែងអាំង។

គ្រឿងផ្សំ
  • ទំពាំងជូ កន្លះគីឡូក្រាម
  • ខ្ទឹមស ១០កំពឹស (តាមចំនូលចិត្ត)
  • ម្ទេស ២០ផ្លែ (តាមចំនូលចិត្ត)
  • ស្ករស ៤ស្លាបព្រាបាយ
  • អំបិល ជិត១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
 
របៀបធ្វើ
  1. យកទំពាំងជូ លាងទឹកអោយស្អាត រួចទុកអោយស្ងួតទឹក។
  2. បុកខ្ទឹម និងម្ទេសអោយម៉ត់ រួចដាក់ស្ករ អំបិល និងម្សៅស៊ុបចូលបុកអោយសព្វ រួចដួសដាក់ក្នុងចានមួយ។
  3. យកទំពាំងមកបុកអោយបែកតិចៗ រួចយកទៅប្រលាក់ជាមួយគ្រឿងដែលបុករួចអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
ជ្រក់ទំពាំងនេះអាចទុកញុំាបានយូថ្ងៃ (ដាក់ក្នុងទូរទឹកកកក៏បាន អត់ក៏បាន) សម្រាប់ញុំាជាមួយត្រីអាំង ជាពិសេសត្រីអណ្តែងអាំងឆ្ងាញ់ណាស់។ 
អ្នកស្រី សុគន្ធារី
 
របៀបធ្វើ ជ្រក់ទំពាំង

របៀបធ្វើ ជ្រក់ទំពាំង :: Cam Location

Loading...
Loading...