របៀបធ្វើ ជ្រក់ឆៃប៉ូវ

Loading...
របៀបធ្វើ ជ្រក់ឆៃប៉ូវ ស្តាប់ទៅវាដូចជាប្លែកបន្តិច តែបើអ្នកបានផ្លក្សរស់ជាតិវា ពិតជាសរសើរមិនដាច់ពីមាត់ទេ។ ឥឡូវនេះយើងនឹងប្រាប់របៀបធ្វើទៅដល់អ្នកទាំងអស់គ្នាដូចខាងក្រោមនេះ។
 
‎គ្រឿងផ្សំ‬
  • ឆៃប៉ូវ ៥ខាំ
  • ស្ករ ១ខាំកន្លះ
  • ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ១ខាំ
  • ខ្ទឹមស ១ខាំ
  • ម្ទេស កន្លះខាំ (តាមចំនូលចិត្ត)
  • ប៊ីចេងបន្តិច
‎របៀបធ្វើ‬
  • ឆៃប៉ូវលាងទឹកអោយស្អាត រួចហាន់ប្រឆិតៗ ជាសរសៃតូចល្មម រួចដាក់ដ្រាំទឹកប្រហែល ១ម៉ោង ស្រង់ដាក់កញ្រែ្ចង សំដិលអោយស្ងួត។
  • ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសហាន់ស្តើងៗ។
  • លាយឆៃប៉ូវជាមួយគ្រឿងផ្សំទាំងអស់ ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕ 
ទុកក្នុងទូទឹកកកញុាំបានយូ ហើយស្រួយឆ្ងាញ់។
បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករ និងដាក់ទឹកត្រីបន្តិច។
 
អ្នកស្រី សុគន្ធារី

របៀបធ្វើ ជ្រក់ឆៃប៉ូវ

របៀបធ្វើ ជ្រក់ឆៃប៉ូវ :: Cam Location

Loading...
Loading...