របៀបធ្វើ សម្លរខ្ទិះល្ពៅ​ (មានវីឌីអូ)

Loading...

#គ្រឿងផ្សំ
- ល្ពៅទុំ ៣ខាំ (ចិតសម្បកអោយស្អាត) កាតជាដុំតូចល្មម
- សាច់ជ្រូក ១ខាំកន្លះ (សាច់សុទ្ធ) ហាន់ស្តើងៗ
- គ្រឿងការី ២ស្លាបព្រាបាយ
- ខ្ទិះដូង (ក្បាលខ្ទិះ) ១ចានចង្កិះ
- ខ្ទិះដូង ២ចានចង្កិះ
- ស្លឹកក្រូចសើច ៥សន្លឹក
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ស្លឹកជីនាងវង
- ម្ទេស ហានប្រឆិតៗ

#របៀបធ្វើ
- យកឆ្នាំងដាក់ខ្ទិះដើមចូល ដាំលើភ្លើងរួចដាក់គ្រឿងការីចូលកូអោយសព្វ ដាំអោយពុះ សឹមសាច់ជ្រូកចូល កូអោយសព្វទុកប្រហែល១នាទី។
- ដាក់ខ្ទិះដូង និងល្ពៅចូលកូអោយសព្វ សឹមដាក់ទឹកត្រី និងស្ករ រួចកូអោយសព្វម្តងទៀត រួចទុកអោយពុះ នឹងផុយល្ពៅ។
- ដាក់ស្លឹកក្រូច ស្លឹកជី និងម្ទេសចូលកូអោយសព្វទុកប្រហែល១នាទីជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ សម្លរខ្ទិះល្ពៅ​ (មានវីឌីអូ) :: Cam Location

Loading...
Loading...