ឆ្លូវ រោង មមី រកា រាសីធ្លាក់ចុះបន្តិចនៅថ្ងៃអាទិត្យនេះ!

Loading...
ជោគរាសី នៃមនុស្សគ្រប់រូប តែងឡើងចុះ មិនទៀងទាត់ គឺអាស្រ័យទៅតាមពេលវេលា។ ដោយយោងតាមការទស្សន៌ទាយ របស់ហោរាសាស្រ្តសុរិយគតិ របស់ប្រទេសចិន ដែលមនុស្សគ្រប់គ្នា ល្បីថាឆុត ​១០០% និងនាំគ្នាស៊ែរបួងសួងនោះ បានចេញផ្សាយមុននេះបន្តិចថា ថ្ងៃអាទិត្យនេះ ទី​ ២៨ ឧសភា ឆ្លូវ រោង មមី និង រកា  មានរាសីរាងធ្លាក់ចុះបន្តិច ដែរតំរូវឲ្យ ស៊ែរ(បួងសួង) តំឡើងរាសីជាបន្ទាន់! សូមឲ្យជួបតែលាភ និងសំណាងល្អ…
 
យ៉ាងណាម៉ិញ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាងល្អ ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
 
ឆ្នាំ ឆ្លូវ (ធាតុដី ពង្សមនុស្សប្រុស​)
  • ម៉ោងគួរប្រយ័ត្ន (៨យប់ ដល់ ៩យប់)
  • ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ
  • ថ្ងៃអាទិត្យ ទី​ ២៨ ឧសភា នេះ ការប្រកប​ការងារ​អ្វី​ក៏​ដោយ គឺ​លោក​អ្នក តែង​ជួបនូវ​បញ្ហា​បន្ដិចបន្ដួច​ចូលមក​យាយី នាំ​ជួប​ការលំបាកពិបាកនឹងដោះស្រាយ ។ ម្សាងទៀត សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ជួប រឿង​ខ្វាយខ្វល់​ និងឈឺក្បាសលច្រើន ព្រោះតែ​ការធ្ ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ តែង​មាន​រឿងរ​កាំ​ចិត្ដច្រើន ។ ចំពេោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ ណាមួយ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការ​រកាំចិត្ដ​និង​ពាក់មុខយក្ស​ដាក់​គ្នា​មិន តិច​ដែរ​ទេ ៕
ឆ្នាំ រោង (ធាតុ​មាស ពង្សទេព្តា​ប្រុស​​)
  • ម៉ោងគួរប្រយ័ត្ន (៩យប់ ដល់ ១១យប់)
  • ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ
  • ថ្ងៃអាទិត្យ ទី​ ២៨ ឧសភា នេះ ដួង​រាសី​គាប់ប្រសើរ​បន្តិច​វិញ ​តែ​យ៉ាងណា​រាល់​ការប្រកប​កិច្ចការ​អ្វី​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង ​ពិសេស​ការងារ​ណា​ដែល​មិន​ច្បាស់លាស់ សូម​កុំ​ប្រថុយប្រថានឲ្យសោះ ​ប្រយ័ត្ន​ផ្ទុះ​ជា​រឿង​រាវ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​។ ម្សាងទៀត ​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ ឬ​ក្រុមហ៊ុន​ឯកជន​វិញ​ មាន​ការប្រទាំងប្រទើស ​ជាមួយ​មិត្តភក្តិ​ បន្តិចបន្តួច ហើយ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរវិញ ​កុំ​សំលឹង​លាភ​ធំដុំ​ ភ្លេច​លាភ​តូចតាច ​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន ​ប្រយ័ត្ន​កកើត​មាន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕
ឆ្នាំ មមី (ធាតុ​ភ្លើង ពង្សទេព្តា​ស្រី)
  • ម៉ោងគួរប្រយ័ត្ន (៧យប់ ដល់ ៩យប់)
  • ​​សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច រកបាន ទុក​មិន​គង់
  • ថ្ងៃអាទិត្យ ទី​ ២៨ ឧសភា នេះ ​លោកអ្នក​ជួប​រឿង​នឿយណាយ​ និង​តប់​ប្រ​ម៉​ល់​ច្រើន ​ម្ល៉ោះហើយ​ប្រយ័ត្ន​កំហុស​ការងារ ​ដែល​អាច​ពី​តូចតាច​ ឈានទៅដល់​ធំដុំ​។​ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ ​ព្រោះតែ​មាត់ឥតគម្រប ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ លាភ​តូចធំ​ ពុំ​សូវ​មាន​សំបូរ​ទេ ​ព្រោះ​បើ​មិន​បោល​ហួស​ ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នា​មិនតិច​ដែរនោះ​ឡើយ​៕
ឆ្នាំ រកា (ធាតុ​ដែក ពង្សយក្ស​ប្រុស​​​​​​)
  • ម៉ោងគួរប្រយ័ត្ន (៩យប់ ដល់ ១២យប់)
  • ​​មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ
  • ថ្ងៃអាទិត្យ ទី​ ២៨ ឧសភា នេះ ចំពោះអ្នកកើតឆ្នាំ រកាវិញ ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា ជួប​បញ្ហា​លើ​កំណាត់​ផ្លូវ​រដិបរដុប​បន្ដិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិន​ល្អ យាយី​ផងដែរ ។ បើ​ជា​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុង​ថ្ងៃ​នេះ​វិញ ពុំ​សូវ​កាក់កប ទេ គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ ហោះ​រំលង​ជានិច្ច ។ ចំពោះ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​មក វិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស គ្នាច្រើន ៕

ឆ្លូវ រោង មមី រកា រាសីធ្លាក់ចុះបន្តិចនៅថ្ងៃអាទិត្យនេះ! :: Cam Location

Loading...
Loading...