ថ្ងៃច័ន្ទ ទី ២៩ ថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ខាល មមែ ម្សាញ់ វក និង ច!

Loading...
ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិ ក៏ដូចជាហោរាសាស្រ្តចក្រវាលឡ៏ចិន ដែលបានផ្សាយមុននេះបន្តិចថា ស្អែកថ្ងៃច័ន្ទ ទី ២៩ ត្រូវនឹងថ្ងៃច័ន្ទ ជាថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ខាល មមែ ម្សាញ់ វក និង ច ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភទាំងនោះ។
 
ជាមួយគ្នានេះដែរ គេហទំព័រអង្គរស៊ែរ ដត់អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
 
ឆ្នាំខាល (ខ្លាមាស សេដ្ឋីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងលឿង
  • ថ្ងៃច័ន្ទ ទី ២៩ ជាថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ខាល រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕
ឆ្នាំមមែ (ពពែមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងផ្កាឈូក
  • ថ្ងៃច័ន្ទ ទី ២៩ ជាថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ មមែ បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕
ឆ្នាំម្សាញ់ (ពស់មាស មន្រ្តីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៦ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ប្រផេះ និងបៃតង
  • ថ្ងៃច័ន្ទ ទី ២៩ ជាថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ម្សាញ់ រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕
ឆ្នាំវក (ស្វាមាស ឧកញ៉ាចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (8ព្រឹក ដល់ ៥ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ខ្មៅ និងស្វាយ
  • ថ្ងៃច័ន្ទ ទី ២៩ ជាថ្ងៃដើមទ្រព្យនាំលាភសំណាងដល់ឆ្នាំ វក ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។
ឆ្នាំច (សុនខមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៣រសៀល ដល់ ៩យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ទឹកក្រូច និងឈាមជ្រូក
  • ថ្ងៃច័ន្ទ ទី ២៩ ជាថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ច រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។

ថ្ងៃច័ន្ទ ទី ២៩ ថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ខាល មមែ ម្សាញ់ វក និង ច! :: Cam Location

Loading...
Loading...