របៀបធ្វើ សាច់បីជាន់លីងស្លឹកក្រូច (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូកបីជាន់ ៧ខាំ
  • អំបិល ១/៤ស្លាបព្រាបាយ
  • ខ្ទឹមស ម្រេច និងឬសតាំងអោ ៤៥ក្រាម (បុកម៉ត់)
  • ស្លឹកក្រូចសើច (ហាន់ជាសរសៃល្អិតៗ)
  • គល់ស្លឹកគ្រៃ ៣០ក្រាម (ហាន់បញ្ឆិតៗ)
  • ម្ទេស (ហាន់ល្អិតៗ)
  • ម្សៅផ្សំរសជាតិ ១/៣ស្លាបព្រាបាយ
  • ប៊ីចេង ១/៣ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ប្រេងខ្យង ១ស្លាបព្រាបាយ


របៀបធ្វើ

  • សាច់ជ្រូកភ្លះស្បែកចេញ ហាន់ជាដុំតូចៗល្មម រួចដាក់ក្នុងខ្ទះ ដាកអំបិលលីងអោយចេញខ្លាញ់ និងប្រែពណ៌ក្រហមល្អ។
  • បន្ទាប់មកដួសខ្លាញចេញ (ទុកតិចៗ) សឹមដាក់ខ្ទឹមស ម្រេច និងឬសតាំងអោចូលឆាអោយប្រែពណ៌ រួចដាក់គល់ស្លឹកគ្រៃឆាប្រហែល ១នាទី។
  • បន្ទាប់មកដាក់ ម្សៅផ្សំរសជាតិ ប៊ីចេង ទឹកត្រី ប្រេងខ្យង ស្លឹកក្រូចសើច និងម្ទេសឆាជាមួយគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ សាច់បីជាន់លីងស្លឹកក្រូច (មានវីឌីអូ) :: Cam Location

Loading...
Loading...