របៀបធ្វើ ពងក្រូចបំពង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ពងក្រូច
  • សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
  • សាច់ចិញ្ច្រាំវៀតណាម ១ខាំ
  • អំបុក ១ខាំ
  • ម្សៅផ្សំរសជាតិ ១ស្លាបព្រាកាហ្វេ
  • ស្ករ កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមក្រហម ១០ក្រាម (ហាន់ល្អិតៗ)
  • ប្រេងឆា


របៀបធ្វើ

  • ពងក្រូចស្ងោអោយឆ្អឹន បកសម្បកអោយស្អាត។
  • យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយសាច់ចិញ្ច្រាំវៀតណាម អំបុក ម្សៅផ្សំរសជាតិ ស្ករ និងខ្ទឹមក្រហមអោយសព្វល្អ ។
  • ចាប់យកសាច់មួយដុំ រួចលុនអោយមូល សឹមដាក់ពងក្រូច១គ្រាប់ចូល លុនអោយជិតពងក្រូច រួចយកទៅបំពងក្នុងប្រេងឆាកំពុងក្តៅអោយឆ្អឹន និងប្រែពណ៌ក្រហមល្អ សឹមស្រង់ចេញ។
  • ទទួលទានជាមួយទឹកម្ទេសជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ពងក្រូចបំពង (មានវីឌីអូ) :: Cam Location

Loading...
Loading...