របៀបធ្វើ កន្ទុយជ្រូកឆាគល់ស្លឹកគ្រៃ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • កន្ទុយជ្រូក ៦ខាំ (កាត់ជាដុំខ្លីៗ)
  • រំដេង (ដំអោយបែក)
  • ខ្ទឹមបារាំង (បកសម្បកក្រៅចេញ ពុះជាពីរ)
  • គល់ស្លឹកគ្រៃ (កាត់វែងល្មម ដំអោយបែក)
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្ទេស ហាន់ល្អិតៗ
  • ម្ទេសឆា ១ស្លាបព្រាបាយ
  • ខ្ទឹមស ចិញ្រ្ចាំ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកខ្មះ  ២ស្លាបព្រាបាយ
  • ស្ករ ២ស្លាបព្រាបាយ
  • ប្រេងឆា


របៀបធ្វើ

  • យកកន្ទុយជ្រូកដាក់ក្នុងឆ្នាំង ដាក់រំដេក គល់ស្លឹកគ្រៃ ខ្ទឹមបារាំង អំបិល និងទឹកស្ងោអោយឆ្អឹននឹងផុយ សឹមដាក់ស្រង់ចេញ ដាក់ត្រាំក្នុងទឹកត្រជាក់ ៥នាទី។
  • យកចានមួយដាក់ ស្ករ ទឹកត្រី ទឹកខ្មះ ម្ទេសឆា ច្របល់ចូលគ្នាអោយសព្វ ទុកមួយអន្លើ។
  • ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូល ដាក់គល់ស្លឹកគ្រៃឆាអោយប្រែពណ៌ក្រហមល្អ សឹមស្រង់ចេញ។
  • បន្ទាប់មកដាក់ខ្ទឹមស និងម្ទេសចូលឆាអោយប្រែពណ៌ សឹមដាក់កន្ទុយជ្រូកចូលឆាអោយសព្វ រួចចាក់ទឹកផ្សំរសជាតិចូលឆាអោយសព្វ និងស្ងួតទឹកបន្ទិចសឹមដាក់គល់ស្លឹកគ្រៃចូលឆាអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី
 

របៀបធ្វើ កន្ទុយជ្រូកឆាគល់ស្លឹកគ្រៃ (មានវីឌីអូ) :: Cam Location

Loading...
Loading...