របៀបធ្វើ ផ្សិតបំពងទឹកជ្រលក់ពិសេស (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ផ្សិតម្ជុល
  • ម្សៅបំពង
  • ប្រេងឆា

គ្រឿងផ្សំ ទឹកជ្រលក់

  • បង្គារក្រៀម ៣០ក្រាម
  • សាច់ជ្រូកចិញ្រ្ចាំ ១ខាំ
  • ខ្ទឹមក្រហម ១០ក្រាម (ហាន់ស្តើងៗ)
  • ម្ទេសជ្រក់ ៣០ក្រាម
  • ស្ករ ២ស្លាបព្រាបាយ
  • ទឹកអំពិលទុំ ១ស្លាបព្រាបាយ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ទឹក ៣០មីលីលីត្រ

របៀបធ្វើ ទឹកជ្រលក់

  • ដាំខ្ទះដាក់ប្រេងឆាអោយក្តៅ រួចដាក់ខ្ទឹមក្រហមចូលឆាអោយប្រែពណ៌បន្ទិច សឹមដាក់បង្គារក្រៀមចូលឆាបីបួនត្រឡប់ រួចដាក់សាច់ជ្រូក ឆាអោយសព្វ។
  • ដាក់គ្រឿងផ្សំទាំងអស់ចូលកូអោយសព្វទុកអោយពុះ សឹមដាក់ទឹកចូលទុកអោយពុះ និងឆ្អឹនសាច់ជ្រូករួចដាក់ចុះ។


របៀប បំពងផ្សិត

  • ដាំប្រេងឆាអោយក្តៅ រួចយកផ្សិតទៅជ្រលក់ជាមួយម្សៅបំពងអោយសព្វ សឹមដាក់ចូលក្នុងខ្ទះបំពងអោយស្រួយ រួចស្រង់ចេញទុកអោយស្ងួតប្រេង។
  • ទទួលទានជាមួយទឹកជ្រលក់ ជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ផ្សិតបំពងទឹកជ្រលក់ពិសេស (មានវីឌីអូ) :: Cam Location

Loading...
Loading...