របៀបធ្វើ ទាអាំងស្លឹកកន្ទ្រោក

Loading...

គ្រឿងផ្សំ

  • ទា ១ក្បាល (១គីឡូ ៨ខាំ)
  • គល់ស្លឹកគ្រៃ ៤ដើម
  • ខ្ទឹមស ៤កំពិស
  • ខ្ទឹមក្រហម ៤ដុំ
  • ស្លឹកកន្ទ្រោក
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ
  • ម្សៅគ្រឿងផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាបាយ
  • ម្រេចម៉ត់ កន្លះស្លាបព្រាបាយ
  • ម្សៅការី ១ស្លាបព្រាបាយ (Annatto Powder)
  • រំដេង ១ដុំ
  • ប្រេងឆា

របៀបធ្វើ

  • បុករំដេង គល់ស្លឹកគ្រៃ និងស្លឹកកន្ទ្រោកអោយល្អិតបន្ទិច សឹមដាក់ ខ្ទឹមស និងខ្ទឹមក្រហមចូលបុកជាមួយគ្នាអោយល្អិត។
  • បន្ទាប់បកដាក់គ្រឿងផ្សំទាំងអស់លាយជាមួយគ្រឿងបុកអោយសព្វ។
  • ទាធ្វើអោយស្អាត រួចយកចង្កាក់បុកស្បែកតិចៗអោយសព្វ រួចយកគ្រឿងផ្សំដែលលាយរួចទៅលាបពីលើអោយសព្វល្អ។
  • យកស្លឹកកន្ទ្រោកញោតចូលក្នុងពោះទាអោយច្រើនបន្ទិច រួចផ្អាប់ទុក ១ម៉ោង សឹមយកទាទៅអាំងអោយឆ្អឹនជាការស្រេច (ពេលអាំងឧស្សាហ៍ប្រែ និងយកប្រេងឆាលាបពីលើអោយសព្វ)៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ទាអាំងស្លឹកកន្ទ្រោក :: Cam Location

Loading...
Loading...