របៀបធ្វើ ត្រចៀកជ្រូកឆាហិល (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រចៀកជ្រូក ៥ខាំ
  • ខ្ទឹមស និងម្ទេស ចិញ្រ្ចាំ ៣០ក្រាម
  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ
  • ម្រេចម៉ត ១ភាគ៤ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកប៉េងបោះ ៤០ក្រាម
  • ទឹក ៦០មីលីលីត្រ
  • ម្នាស់ ៥០ក្រាម
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ
  • ប្រេងឆា


របៀបធ្វើ

  • ហាន់ស្លឹកត្រចៀកជ្រូកជាចំនិតតូចៗវែងៗ។
  • ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ដាក់ខ្ទឹមស និម្ទេសចូលឆាអោយប្រែពណ៌ រួចដាក់សាច់ចូលឆាបីបួនត្រឡប់ រួចដាក់ម្សៅស៊ុប ម្រេចម៉ត ទឹកត្រី និងទឹកប៉េងបោះកូអោយសព្វ សឹមដាក់ទឹករំងាស់អោយឆ្អឹនសាច់នឹងស្ងួតទឹក។
  • បន្ទាប់មកដាក់ ម្នាស់ចូលឆាបួនប្រាំត្រឡប់ ដាក់ខ្ទឹមចូលឆាបួនប្រាំត្រឡប់ទៀតជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ត្រចៀកជ្រូកឆាហិល (មានវីឌីអូ) :: Cam Location

Loading...
Loading...