របៀបធ្វើ ត្រីដុតគ្រឿងពិសេស (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រីផ្ទក់ ឬត្រីឌៀប ១ (ធ្វើអោយស្អាត)
  • ម្ទេស ១០ក្រាម (ហាន់ល្អិតៗ)
  • ម្ទេសម៉ត់ ១០ក្រាម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម ១០ក្រាម (ហាន់ល្អិតៗ)
  • ជីអង្កាម ១០ក្រាម (ហាន់ល្អិតៗ)
  • ជីបន្លា ១០ក្រាម (ហាន់ល្អិតៗ)
  • គល់ស្លឹកគ្រៃ ១០ក្រាម (ហាន់ល្អិតៗ)
  • ខ្ទឹមក្រហម ១០ក្រាម (ហាន់ល្អិតៗ)
  • ខ្ទឹមស ១០ក្រាម (ហាន់ល្អិតៗ)
  • ប្រេងឆា ១ស្លាបព្រាបាយ


Ingredients‬

  • Snakehead  1
  • Minced Chilli 10g
  • Chili powder 10g
  • Salt 1/2 teaspoon
  • MSG 1 teaspoon
  • Pepper 1/2 teaspoon
  • Green Onion 10g
  • Mint 10g
  • Dill 10g
  • Culantro 10g
  • Minced Lemongrass 10g
  • Minced Shallot 10g
  • Minced Garlic 10g
  • Cooking oil 1 tablespoon


របៀបធ្វើ

  • ត្រីធ្វើអោយស្អាត រួចប្រលាក់ជាមួយគ្រឿងផ្សំខាងលើអោយសព្វ ផ្អាប់ទុក១ម៉ោង។
  • យកត្រីទៅដុតក្នុងចង្រ្កានអគ្គីសនីដោយប្រើភ្លើង ២០០oC ៣០នាទីជាការស្រេច៕
  • បើអត់ចង្រ្កានអគ្គីសនី យកត្រីទៅខ្ចប់ជាមួយក្រដាស់អាលុយមីញូម រួចអាំងអោយឆ្អឹន៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ត្រីដុតគ្រឿងពិសេស (មានវីឌីអូ) :: Cam Location

Loading...
Loading...