របៀបធ្វើ ពងមាន់ចៀនសាច់ចិញ្រ្ចាំ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ពងមាន់
  • សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១ ទៅ ២ផ្លែ
  • ម្ទេសកិនម៉ត់ ១ស្លាបព្រាបាយ
  • អង្ករលីងកិនម៉ត់ ១ស្លាបព្រាបាយ
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ហាន់ល្អឹតៗ ២ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម និងជីបន្លា ៣០ក្រាម ហាន់ល្អឹតៗ
  • ជីអង្កាម ២០ក្រាម
  • សម្បកឆៃយ៉
  • ប្រេងឆា


របៀបធ្វើ

  • លាយសាច់ជ្រូកចិញ្រ្ចាំ ជាមួយទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ម្ទេស អង្ករលីង ម្សៅឆា ខ្ទឹមក្រហម ស្លឹកខ្ទឹម ជី និងពងមាន់១គ្រាប់អោយសព្វល្អ។
  • សម្បកឆៃយ៉ដាក់លើជ្រុញ រួចដាក់សាច់ចិញ្រ្ចាំ ១ស្លាបព្រាបាយអោយចំកណ្តាល បន្ទាប់មកវែកសាច់អោយក្រហូងកណ្តាល សឹមគោះពងមាន់មួយគ្រាប់ (យកតែពងក្រហម) ដាក់ក្នុងក្រហូងនោះ រួចយកប្រេងឆាលាបជុំវិញសម្បកឆៃយ៉ សឹមទាញសម្បកឆៃយ៉ភ្ជាប់គ្នា (ធ្វើបែបនេះអោយអស់សឹមយកទៅចៀន)។
  • ដាំប្រេងឆាអោយក្តៅ សឹមដាក់សាច់ចៀនអោយឆ្អឹនជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

 

របៀបធ្វើ ពងមាន់ចៀនសាច់ចិញ្រ្ចាំ (មានវីឌីអូ) :: Cam Location

Loading...
Loading...