របៀបធ្វើ ឆាម្នាស់សាច់មាន់ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ម្នាស់ ១គីឡូ ២ខាំ
  • សាច់មាន់ ១គីឡូ (ចិតអោយស្អាត ហាន់តូចៗល្មម)
  • ស្លឹកខ្ទឹម ៥ដើម (ហាន់វែងៗ បញ្ឆិតៗ)
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ខ្ទឹមសចញ្រ្ចាំ ២ស្លាបព្រាបាយ
  • ទឹក ៤ស្លាបព្រាបាយ


របៀបធ្វើ

  • ដាំខ្ទះដាក់ប្រេងឆាអោយក្តៅ ដាក់ខ្ទឹមបំពងអោយប្រែពណ៌ សឹមដាក់សាច់មានចូល រួចដាក់អំបិល ស្ករ ប្រេងខ្យង ម្សៅស៊ុប និងទឹកត្រីកន្លះស្លាបព្រាបាយ កូអោយសព្វគ្រប់ចោលប្រហែល ១០នាទី។
  • បន្ទាប់មកដាក់ម្នាស់ ឆាអោយសព្វ សឹមដាក់ទឹកឆាអោយសព្វម្តងទៀត គ្រប់ចោល៥នាទី។
  • បន្ទាប់មកដាក់ទឹកត្រីដែលនៅសល់ និងស្លឹកខ្ទឹមឆាអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី
 

របៀបធ្វើ ឆាម្នាស់សាច់មាន់ (មានវីឌីអូ) :: Cam Location

Loading...
Loading...