របៀបធ្វើ ត្រីបំពងទឹកត្រីជូអែម (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ត្រី ៥ខាំ
  • ម្ទេស
  • ខ្ទឹមស
  • ប្រេងឆា
  • ទឹកត្រី ៤០មីលីលីត្រ
  • ទឹកខ្មេះ ៤៥មីលីលីត្រ
  • ស្ករស ៤០ក្រាម
  • ទឹកប៉េងប៉ោះ ៤០ក្រាម
  • ម្សៅបំពង ១កញ្ចប់
  • ទឹក ១០០មីលីលីត្រ


របៀបធ្វើ

  • ត្រីធ្វើអោយស្អាត នឹងលាងទឹកអោយស្អាត រួចពន្លះយកសាច់ ហានឮជាបន្ទះធំល្មម។
  • ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយល្អិត ដាក់បំពងជាមួយប្រងឆាអោយក្រហម សឹមដាក់ទឹកត្រី ទឹកខ្មេះ​​ ស្ករស និងទឹកប៉េងប៉ោះកូអោយសព្វ ទុកអោយពុះនឹងរលាយស្ករសឹមដាក់ចុះ។
  • លាយម្សៅបំពង ជាមួយទឹកអោយសព្វ រួចយកត្រីមកជ្រលក់អោយសព្វ សឹមយកទៅបំពងក្នុងប្រេងឆាកំពុងក្តៅអោយឆ្អឹន និងក្រហមល្អ។
  • រៀបត្រីដាក់ក្នុងចានទទួលទាន រួចស្រោចទឹកត្រីពីលើជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ត្រីបំពងទឹកត្រីជូអែម (មានវីឌីអូ) :: Cam Location

Loading...
Loading...