របៀបធ្វើ ជើងជ្រូកបំពង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ជើងជ្រូក ១ (កាត់ផ្នែកក្រចក់ចេញ ទុកទាំងមូល)
  • អំបិល ២ស្លាបព្រាបាយ
  • ខ្ទឹមបារាំង ១ (ពុះជា៤ចំនែក)
  • ស្លឹកក្រូច
  • រំដេង (ហាន់ស្តើងៗ)
  • ម្រេចគ្រាប់ ១ស្លាបព្រាបាយ
  • ទឹក ២លីត្រ
  • ប្រេងឆា
  • ម្ទេស (ហាន់ល្អឹតៗ)
  • ខ្ទឹមស (ចឹញ្រ្ចាំអោយល្អឹត)
  • ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • អំបិល ១/៤ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកឆ្អឹន ២ស្លាបព្រាបាយ


របៀបធ្វើ

  • យកជើងជ្រូកដាក់ក្នុងឆ្នាំង ដាក់អំបិល ២ស្លាបព្រាបាយ ខ្ទឹមបារាំង ស្លឹកក្រូច រំដេង ម្រេច និងទឹកចូលស្ងោអោយឆ្អឹនល្អ រួចស្រង់ចេញទុកអោយស្ងួតទឹក។
  • ដាំប្រេងឆាអោយក្តៅ ដាក់ជើងជ្រូកបំពងអោយក្រហមល្អ ស្រងចេញទុកអោយស្ងួតខ្លាញ់។
  • លាយម្ទេស ខ្ទឹមស ទឹកក្រូចឆ្មារ ទឹកខ្មេះ ស្ករ អំបិល ទឹកត្រី និងទឹកឆ្អឹនជាមួយគ្នាអោយសព្វ ទុកជ្រលក់ជាមួយជើងជ្រូកបំពងជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ជើងជ្រូកបំពង (មានវីឌីអូ) :: Cam Location

Loading...
Loading...