របៀបធ្វើ ពោះវៀនជ្រូកអាំង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ពោះវៀនជ្រូក
  • ខ្ទឹមក្រហម
  • ខ្ទឹមបារាំង
  • គល់ស្លឹកគ្រៃ
  • ម្ទេសឆា ១ស្លាបព្រាបាយកន្លះ
  • ប្រេងឆា
  • ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
  • ម្ទេស
  • ទឹកត្រី ២ស្លាបព្រាបាយកន្លះ
  • ស្ករ ១ស្លាបព្រាបាយកន្លះ


របៀបធ្វើ

  • យកពោះវៀនជ្រូក មកខ្លាញ់ចេញអោយស្អាត លាងទឹក ច្របាត់អោយស្អាត។
  • បុកខ្ទឹមក្រហម ខ្ទឹមបារាំង និងគល់ស្លឹកគ្រៃអោយល្អិត រួចយកទៅប្រលាក់ជាមួួួយ ពោះវៀន និងម្ទេសឆាអោយសព្វផ្អាប់ទុក ៣០នាទី។
  • យកចង្កាក់ឬស្សីមកដោតពោះវៀន តាមការចូលចិត្ត រួចយកទៅអាំង ដោយឧស្សាហ៍ប្រែចុះប្រែឡើង រាល់ពេលប្រែ យកប្រេងឆាមកលាបពីលើតិចៗ ធ្វើបែបនេះដដែលៗរហូតដល់សាច់ឆ្អឹនល្អ។
  • ហាន់ខ្ទឹមម្រហម និងម្ទេសស្តើងៗដាក់ក្នុងចានមួយ រួចដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករលាយជាមួយគ្នាអោយសព្វ ពេលញាំយកសាច់ជ្រលក់ជាមួយជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ពោះវៀនជ្រូកអាំង (មានវីឌីអូ) :: Cam Location

Loading...
Loading...