របៀបធ្វើ សាច់ជ្រូកបំពងទឹកការី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូក ៣ជាន់ ៨ខាំ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • គ្រឿងបុក កន្លះចានចង្កិះ (គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹុំក្រហម ម្ទេស)
  • ខ្ទឹះដូង ១០០មីលីលីត្រ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ម្ទេសឆា ២៥ក្រាម


របៀបធ្វើ

  • យកសាច់កាត់ជាពីរដុំ រួចយកទៅប្រលាក់ជាមួយម្រេច និងអំបិលអោយសព្វរួចទុកចោល ៣០នាទី។
  • ដាំប្រេងឆាអោយក្តៅ ដាក់គ្រឿងបុកចូលឆាអោយឈ្ងុយ បន្ទាប់មកដាក់ខ្ទឹះដូង និងម្ទេសឆាចូល កូអោយសព្វដាំអោយពុះ ដាក់អំបិលកន្លះស្លាបព្រាកាហ្វេកូអោយស្ងួតទឹកបន្តិចសឹមដាក់ចុះពីភ្លើង។
  • យកសាច់ជ្រូកបំពងអោយឆ្អឹន និងប្រែពណ៌ក្រហមល្អ រួចយកទៅហាន់ស្តើងៗរៀបដាក់ចានសម្រាប់ទទួលទាន  រួចស្រោចទឹកការីពីលើជាការស្រេច៕
     

របៀបធ្វើ សាច់ជ្រូកបំពងទឹកការី (មានវីឌីអូ) :: Cam Location

Loading...
Loading...