របៀបធ្វើ ស្លាបមាន់ហឹល (វីដីអូ)

Loading...

គ្រឿងផ្សំ

  • ស្លាបមាន់ ១២ដុំ (ផ្នែកកណ្តាល)
  • ម្សៅម្ទេស ២ស្លាបព្រាបាយ
  • ទឹកប៉េងបោះ ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ប្រេងល្ង ២ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ


របៀបធ្វើ

  • ប្រលាក់សាច់ជាមួយទឹកស៊ីអ៊ី ទឹកប៉េងបោះ​ ប្រេងល្ង ម្សៅម្ទេស និងស្ករ អោយសព្វល្អ រួចផ្អាប់ទុកប្រហែលកន្លះម៉ោង។
  • យកសាច់ទៅអាំងក្រោមកំដៅ ១៩០ °C រយះពេល៣០នាទី សឹមយកទឹកប្រលាក់សាច់មកលាបពីលើអោយសព្វ រួចត្រឡប់សាច់ទៅម្ខាងទៀត ហើយយកទឹកប្រលាក់សាច់មកលាបពីលើអោយសព្វទៀត រួចអាំងរយះពេល១០នាទីទៀត ។
  • បន្ទាប់មកប្រែសាច់ទៅម្ខាងទៀត ហើយយកទឹកប្រលាក់សាច់មកលាបពីលើអោយសព្វ អាំងរយះពេល ២ទៅ៣នាទីទៀតជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ស្លាបមាន់ហឹល (វីដីអូ) :: Cam Location

Loading...
Loading...