របៀបធ្វើ ស្លាបមាន់បំពងអំបិលម្រេច (វីដីអូ)

Loading...

គ្រឿងផ្សំ

  • ស្លាបមាន់ ១៦ដុំ (ផ្នែកកណ្តាល)
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ប្រេងឆា
  • ម្រេចខ្មៅ (ម៉ត់)
  • ស្ករ កន្លះស្លាបព្រាកាហ្វេ
  • អំបិល
  • ម្សៅបំពង កន្លះចានចង្កិះ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ


របៀបធ្វើ

  • ប្រលាក់សាច់ជាមួយម្រេច កន្លះស្លាបព្រាកាហ្វេ  ម្សៅស៊ុប ទឹកស៊ីអ៊ី អំបិល កន្លះស្លាបព្រាកាហ្វេ និងស្ករកន្លះស្លាបព្រាកាហ្វេ អោយសព្វល្អ រួចផ្អាប់ទុកប្រហែលកន្លះម៉ោង។
  • លាយម្សៅបំពងជាមួយម្រេច ១ស្លាបព្រាកាហ្វេ និងអំបិលបន្តិច អោយសព្វ រួចយកទៅប្រលាក់ជាមួយសាច់អោយសព្វល្អ រួចយកទៅបំពងក្នុងប្រេងឆាដែលមានកំដៅ ១៩០°C អោយឆ្អឹន និងប្រែពណ៌ក្រហមល្អប្រហែល៥នាទី រួចស្រង់ចេញទុកអោយស្ងួតខ្លាញ់ រួចយកទៅរៀបដាក់ចានទទួលទាន។
  • លាយអំបិលបន្តិច ជាមួយម្រេច កន្លះស្លាបព្រាកាហ្វេអោយសព្វ រួចយកទៅរោយពីសាច់អោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ស្លាបមាន់បំពងអំបិលម្រេច (វីដីអូ) :: Cam Location

Loading...
Loading...