របៀបធ្វើ មាន់ចៀនហ៊ុងកុង (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • ភ្លៅមាន់ ២ធំៗ
  • ខ្ញី
  • ស្លឹកខ្ទឹម ៣ដើម (ហាន់ល្អិតៗ)
  • ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
  • ប្រេងល្ង ១ស្លាបព្រាបាយ
  • ស្រាស (សម្រាប់ធ្វើម្អូប) ៣ស្លាបព្រាបាយ
  • ប្រេងឆា
  • ប្រេងសណ្តែកដី ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ


របៀបធ្វើ

  • ចិញ្រ្ចាំខ្ញីអោយម៉ត រួចច្របាច់យកតែទឹក ១ស្លាបព្រាបាយ។
  • លាយទឹកខ្ញី ជាមួយទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ និងស្រាស ២ស្លាបព្រាបាយ អោយសព្វល្អ សឹមយកទៅប្រលាក់ជាមួយភ្លៅមានអោយសព្វ ផ្អាប់ទុកប្រហែលកន្លះម៉ោង។
  • បន្ទាប់មកយកភ្លៅមាន់ទៅចៀនក្នុងប្រេងឆាដែលមានកំដៅ ១៧៦°C ទៅ ១៩០°C អោយឆ្អឹន នឹងប្រែពណ៌ក្រហមល្អ (ប្រហែល៩នាទី)។ ចំនែកឯទឹកប្រលាក់ដែលនៅសល់ត្រូវទុកវា។
  • បន្ទាប់ពីចៀនសាច់រួច យកវាទៅចៀនក្នុងប្រេងឆាដែលមានកំដៅ ២១៨°C ពី ១០ ទៅ ១៥វិនាទី រួចស្រង់ចេញទុកអោយស្ងួតខ្លាញ់ប្រហែលជា ១៥នាទី បន្ទាប់មកកាប់វាជាដុំៗសម្រាប់ទទួលទាន និងរោយស្លឹកខ្ទឹមពីលើអោយសព្វ។
  • លាយទឹកប្រលាក់ដែលនៅសល់ជាមួយ ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ ស្ករ និងស្រាស ១ស្លាបព្រាបាយ អោយសព្វទុកធ្វើទឹកជ្រលក់។
  • លាយប្រងល្ង និងប្រេងសណ្តែកដីជាមួយគ្នាអោយសព្វ រូចយកទៅដាំអោយក្តៅខ្លាំង សឹកយកទៅចាក់ពីសាច់អោយសព្វ។
  • ដាំទឹកជ្រលក់អោយពុះខ្លាំង សឹកយកទៅចាក់ពីសាច់អោយសព្វ ជាការស្រេច៕


អ្នកស្រី សុគន្ធារី
 

របៀបធ្វើ មាន់ចៀនហ៊ុងកុង (វីឌីអូ) :: Cam Location

Loading...
Loading...