របៀបធ្វើ សាច់ជ្រូកឆាគ្រឿង (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូក ២០០ ក្រាម
  • គ្រឿងការីបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ម្ទេសក្រៀម សណ្តែកដីលីង ខ្ទឹមស-ក្រហម)
  • ម្រេចខ្ចី ២ស្លាបព្រាបាយ
  • ម្ទេស ហាន់ល្អិតៗ ១ស្លាបព្រាបាយ
  • ម្រេះព្រៅ
  • ទឹកត្រី បន្តិច
  • ស្ករ កន្លះស្លាបព្រាបាយ
  • ទឹក ២ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយកន្លះ


របៀបធ្វើ

  • ហាន់សាច់ជ្រូកជាបន្ទះស្តើងៗ នឹងធំល្មម។
  • ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា និងគ្រឿងការីចូលឆាអោយក្រហមល្អ និងឈ្ងុយ។
  • បន្ទាប់មកដាក់សាច់ចូលឆាអោយសព្វប្រហែល ២នាទី។
  • បន្ទាប់មកដាក់ទឹក ស្ករ និងទឹកត្រីចូលឆាអោយឆ្អឹនសាច់ សឹមដាក់ម្រេចខ្ចី និងស្លឹកម្រេះព្រៅឆាប្រហែល ១នាទីសឹមដាក់ម្ទេសចូល ឆាអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ សាច់ជ្រូកឆាគ្រឿង (វីឌីអូ) :: Cam Location

Loading...
Loading...