របៀបធ្វើ ភ្លៅមាន់ចៀនជាមួយស្ពៃតឿ

Loading...

គ្រឿងផ្សំ

  • ភ្លៅមាន់ ៣ដុំ (វះយកឆ្អឹងចេញ)
  • ខ្ញី (កៀបយកទឹក) ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ស្រាស ១ស្លាបព្រាបាយ (ស្រាសម្រាប់ធ្វើម្អូប)
  • ម្សៅឆា ២ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ប្រេងឆា 1/4 ចានចង្កិះ
  • ស្ពៃតឿ ៥ដើម

គ្រឿងផ្សំទឹកជ្រលក់

  • ទឹកម្ទេស ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ប្រេងម្ទេស ១ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ


របៀបធ្វើទឹកជ្រលក់
យកចានមួយដាក់ទឹកម្ទេស ស្ករ ប្រេងម្ទេស និងប្រេងឆាចូលលាយគ្នាអោយសព្វទុកមួយអន្លើ។

របៀបធ្វើ

  • លាយទឹកខ្ញី ទឹកស៊ីអ៊ីវ ស្រាស និងស្ករអោយសព្វ រួចយកទៅប្រលាក់ជាមួយសាច់អោយសព្វល្អ ផ្អាប់ទុក កន្លះម៉ោង។
  • បន្ទាប់មកដាក់ម្សៅឆាប្រលាក់ជាមួយសាច់អោយសព្វ។
  • ដាក់ប្រេងឆាដាំអោយក្តៅ ដាក់សាច់មាន់ចៀនអោយឡើងពណ៌ក្រហម រួចប្រែទៅម្ខាងទៀត សឹមយកទឹកជ្រលក់មកលាបពីលើ។ ហើយប្រែសាច់ទៅម្ខាងទៀត រួចលាបជ្រលក់ទៀត (ធ្វើបែបនេះរហូតសាច់ឆ្អឹនល្អ)។
  • ដាំទឹកអោយពុះ ដាក់ប្រេងឆាពីរបីតំណក់ សឹមដាក់ស្ពៃចូលស្រុះប្រហែល ១នាទី រួចស្រងចេញរៀបដាក់ចានសម្រាប់ទទួលទាន។
  • ហាន់សាច់ដាក់ពីលើស្ពៃជាការស្រេច៕

 

របៀបធ្វើ ភ្លៅមាន់ចៀនជាមួយស្ពៃតឿ :: Cam Location

Loading...
Loading...