របៀបធ្វើ ត្រីចង្វាបំពងគ្រឿងការី (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រីចង្វា 2ខាំ
  • គ្រឿងការី 2ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹម និងម្ទេសគ្រៀម បុកអោយម៉ត់)
  • ម្សៅបំពង 3ស្លាបព្រាបាយ
  • ទឹក 3ស្លាបព្រាបាយ
  • ទឹកត្រី 1ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង 1ស្លាបព្រាកាហ្វេ
  • ស្ករត្នោត 2ស្លាបព្រាកាហ្វេ
  • ស្លឹកក្រូចសើចហាន់ស្តើងៗ 2ស្លាបព្រាបាយ
  • ប្រេងឆា


របៀបធ្វើ

  • លាយម្សៅបំពងជាមួយទឹកអោយសព្វល្អ (បើរឹងពេកថែមទឹក) ដាក់ត្រីចូលកូរអោយសព្វ។
  • ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយស្រួយ ទុកអោយស្ងួតខ្លាញ់។
  • ដាំខ្ទះ ដាក់ប្រេងឆា 1ស្លាបព្រាបាយ ដាក់គ្រឿងការីចូលឆាអោយឆ្ងុយ និងក្រហមល្អ  ដាក់ទឹក ៣ស្លាបព្របាយ​ ស្ករ ប្រេងខ្យង និងទឹកត្រីចូលកូរអោយសព្វ​ និងស្ងួតទឹក។
  • បន្ទាប់ដាក់ត្រីបំពងចូលឆាអោយសព្វ សឹមដាក់ស្លឹកក្រូចចូលកូរអោយសព្វម្តងទៀតជាការស្រេច៕

 

របៀបធ្វើ ត្រីចង្វាបំពងគ្រឿងការី (វីឌីអូ) :: Cam Location

Loading...
Loading...