របៀប ឆាក្តាមជាមួយមីសួ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ក្តាមសមុទ្រ ធំៗ ២ក្បាល
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
  • ប្រេងឆា ៣ស្លាបព្រាបាយ
  • ទឹក ៥ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ៣ដើម (ហាន់វែងៗល្មម)
  • ខ្ទឹមបារាំង ២ដុំ (តូចល្មម) ហាន់ជាចំនិតតូចៗល្មម
  • មីសួ ៣ខាំ


របៀបធ្វើ

  • លាងក្តាមអោយស្អាត រូចបកសន្ទះចេញ យកដោះចេញអោយអស់ រូចលាងទឹកម្តងទៀត សឹមយកមកកាត់ជាដុំៗតូចល្មម  (មើលវីឌីអូ)។
  • យកមីសួ ត្រាំទឹកកន្លះម៉ោង រូចស្រង់ចេញពីទឹកទុកអោយស្ងួត (បើវែងពេក កាត់ជាពីរ ឬជាបី)។
  • ដាំប្រេងឆា ដាក់ខ្ទឹមបំពងអោយក្រហម សឹមដាក់ក្តាមចូល ឆាបួនប្រាំត្រឡប់ សឹមដាក់ ស្ករ ទឹកត្រី ប្រេងឆា និងម្សៅស៊ុបចូលឆាអោយសព្វ រួចគ្របទុកចោលប្រហែល ៣ទៅ៤នាទី។
  • បន្ទាប់មកដាក់ខ្ទឹមបារាំងចូល ឆាអោយសព្វ​ រួចដាក់ទឹកចូលឆាអោយសព្វ រួចគ្របទុកប្រហែល ៣នាទី។
  • ដាក់មីសួចូលឆាអោយសព្វ ប្រហែល ៣ទៅ៤នាទី (ឆារហូតឆ្អឹនមីសួ) សឹមដាក់ម្រេច និងស្លឹកខ្ទឹមចូលឆាអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀប ឆាក្តាមជាមួយមីសួ (មានវីឌីអូ) :: Cam Location

Loading...
Loading...