របៀបធ្វើ ឆាត្រសក់ (វីឌីអូ)

Loading...

#គ្រឿងផ្សំ

  • ត្រសក់ ២ខាំ (ហាន់ប្រឆិតៗ ស្តើងល្មម)
  • សាច់ជ្រូកចិញ្រ្ចាំ ១ខាំ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ  ១ស្លាបព្រាបាយ
  • ពងមាន់ ១
  • ស្ករ កន្លះស្លាបព្រាបាយ
  • ទឹក ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងខ្យង កន្លះស្លាបព្រាបាយ

#របៀបធ្វើ

- ដាំប្រេងឆា ដាក់ខ្ទឹមឆាអោយក្រហម សឹមដាក់សាច់ជ្រូកចូលឆាប្រហែល ១នាទី សឹម គោះពងមាន់ដាក់ ឆាអោយសព្វ។

- បន្ទាប់មក ដាក់ត្រសក់ចូលឆាបីបួនត្រឡប់ រួចដាក់ទឹក និងគ្រឿងផ្សំរសជាតចូល ឆាប្រហែល១នាទីទៀត ភ្លក្សរសជាតតាមចំនូលចិត្តជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឆាត្រសក់ (វីឌីអូ) :: Cam Location

Loading...
Loading...