របៀបធ្វើ ឆាផ្សិតប្រេងខ្យង (មានវីឌីអូ)

Loading...

#គ្រឿងផ្សំ
- ប្រេងឆា ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
- ផ្សិត Shiitake កន្លះខាំ (ហាន់ជាបួន)
- ផ្សិតចំបើង កន្លះខាំ (ហាន់ជាពីរ)
- ផ្សិត Buna-Shimeji កន្លះខាំ
- ផ្សិតម្ជុល កន្លះខាំ
- ទឹក ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ៣ដើម (ហាន់វែងៗ)
- ម្ទេសផ្អែម ២ផ្លែ (ហាន់ឆ្ឆិតៗ)

#របៀបធ្វើ
ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយក្រហម រួចដាក់ផ្សិតចូលឆាបីបួបត្រឡប់ រួចដាក់ទឹក ទឹកត្រី ស្ករ និងប្រេងខ្យងចូលឆាអោយសព្វ សឹមដាក់ស្លឹកខ្ទឹម និងម្ទេសចូលឆាអោយសព្វជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឆាផ្សិតប្រេងខ្យង (មានវីឌីអូ) :: Cam Location

Loading...
Loading...