របៀបធ្វើ បង្គារឆាជាមួយដូង (មានវីឌីអូ)

Loading...

#គ្រឿងផ្សំ

- បង្គារចិញ្រ្ចាំម៉ត់ កន្លះចានចង្កឹះ

- ប្រេងឆា ១ស្លាបព្រាបាយ

- គ្រឿងបុកម៉ត់ ១ស្លាបព្រាបាយ (ឬសវ៉ានស៊ុយ ខ្ទឹមស ម្រេច)

- សាច់ដូងកោស ១ចានចង្កឹះ (ដូងទុំល្មម)

- ស្ករ ៥ស្លាបព្រាបាយ

- អំបិល កន្លះស្លាបព្រាកាហ្វេ

- ពណ៌សម្រាប់ធ្វើម្ហូប ៣តំណក់

#របៀបធ្វើ

- ដាំខ្ទះ ដាក់ប្រេងឆាអោយក្តៅ ដាក់គ្រឿងបុកចូលឆាអោយប្រែពណ៌ក្រហម សឹមដាក់បង្គារចូលឆាអោយឆ្អឹន។

- ដាក់ដូងចូលឆាបីបួបត្រឡប់ សឹមដាក់ស្ករ និងអំបិលឆាអោយឆ្អឹនដូង រួចដាក់ពណ៌ចូលឆាអោយសព្វជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ បង្គារឆាជាមួយដូង (មានវីឌីអូ) :: Cam Location

Loading...
Loading...