របៀបធ្វើ ភ្លាថ្លើមជ្រូក (វីឌីអូ)

Loading...
គ្រឿងផ្សំ
  • ថ្លើមជ្រូក ៣ខាំ (ហាន់ជាបន្ទះៗ)
  • ទឹកត្រី ១ស្លាបព្រាបាយ + ១ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ
  • ម្ទេសម៉ត់ ១ស្លាបព្រាបាយ
  • អង្ករលីង (ម៉ត់) ១ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ៥ដុំ (ហាន់ស្តើងៗ)
  • ស្លឹកខ្ទឹម (ហាន់ល្អិតៗ) ២ស្លាបព្រាបាយ
  • ជីអង្កាម
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់ថ្លើមជ្រូកស្ងោអោយឆ្អឹនរួចស្រង់ចេញដាក់ក្នុងចានធំមួយ។
  2. លាយថ្លើម ទឹកត្រី ទឹកក្រូចឆ្មា ម្ទេស និងអង្ករលីងអោយសព្វ សឹមដាក់ខ្ទឹមក្រហមចូលច្របល់អោយសព្វល្អ រួចដាក់ស្លឹកខ្ទឹម និងជីអង្កាមចូលច្របល់អោយសព្វជាការស្រេច៕

របៀបធ្វើ ភ្លាថ្លើមជ្រូក (វីឌីអូ) :: Cam Location

Loading...
Loading...