របៀបធ្វើ ឆាផ្លែស៊ូ (វីឌីអូ)

Loading...
គ្រឿងផ្សំ
  • ផ្លែស៊ូ ៦ (ហាន់ជាចង្វាលមូល តូចល្មម)
  • សាច់ជ្រូកចិញ្រ្ចាំ ២ខាំកន្លះ
  • បង្គា (ចិញ្រ្ចាំ) ២ខាំកន្លះ
  • ម្រេចម៉ត់ កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ហាន់វែងៗ
  • ពងទា ៣គ្រាប់
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ទឹកកន្លះចានចង្កិះ
របៀបធ្វើ
  1. ដាំខ្ទះដាក់ប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចូលឆាអោយក្រហម សឹមដាក់សាច់ជ្រូក បង្គា ប្រេងខ្យង ស្ករ ទឹកត្រី ម្សៅស៊ុប និងអំបិលចូលឆាអោយសព្វល្អ គ្របទុកចោល៥នាទី។
  2. ដាក់ស៊ូចូលឆាអោយសព្វ គោះពងទាដាក់ (ទាំងមូល កុំទាន់កូ) គ្របទុកចោល២នាទីទៀត។
  3. បន្ទាប់មកកូអោយសព្វ បន្លែមទឹកបន្តិចគ្របទុកចោល២នាទីទៀត រួចដាក់ម្រេច និងស្លឹកខ្ទឹមចូលកូអោយសព្វជាការស្រេច៕

របៀបធ្វើ ឆាផ្លែស៊ូ (វីឌីអូ) :: Cam Location

Loading...
Loading...