របៀបធ្វើ ស្លាបមាន់បំពងអំបិល(វីឌីអូ)

Loading...
គ្រឿងផ្សំ
  • ស្លាបមាន់ (ផ្នែកកណ្តាល) ៣ខាំកន្លះ
  • ម្សៅបំពង ៥ស្លាបព្រាបាយ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ទឹក ៥ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ ហាន់ប្រឆិតៗខ្លីល្មម
  • ស្លឹកក្រូច
របៀបធ្វើ
  1. លាយប្រលាក់សា្លបមាន់ជាមួយគ្រឿងផ្សំទាំងអស់ (ទឹក ម្សៅបំពង ប្រេងខ្យង អំបិល) អោយសព្វល្អ ទុកចោលប្រហែល ១៥ទៅ៣០នាទី។
  2. ដាំប្រេងឆាអោយក្តៅ ដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចបំពងអោយស្រួយ រួចស្រង់ចេញ។
  3. ដាក់ស្លាបមាន់បំពងអោយក្រហម និងឆ្អឹនល្អ រួចយកមករៀបដាក់ចានជាមួយស្លឹកក្រូច និងគល់ស្លឹកគ្រៃជាការស្រេច៕

របៀបធ្វើ ស្លាបមាន់បំពងអំបិល(វីឌីអូ) :: Cam Location

Loading...
Loading...