របៀបធ្វើ ឆាសណ្តែកបណ្តុះ

Loading...
គ្រឿងផ្សំ
  • សណ្តែកបណ្តុះ ១គីឡូ
  • ផ្កាកាឆាយ ឬផ្កាខ្ទឹម ៣ខាំ
  • ឈាមជ្រូក ៣ខាំ (ហាន់ជាដុំៗ ធំល្មម)
  • សាច់ជ្រូក ៣ខាំ (ហាន់ស្តើងៗ តូចៗល្មម)
  • តៅហ៊ូ ៤ដុំ ហាន់ជា៤ ឬ ៦ចំនែក ចៀនអោយក្រហម
  • បង្គា និងមឹក កន្លះគីឡូ មកសម្បកអោយស្អាត
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
របៀបធ្វើ
  1. លាយគ្រឿងផ្សំរសជាតិទាំងអស់ជាមួយសាច់ជ្រូកអោយសព្វទុកចោល៣នាទី។
  2. ដាំខ្ទះ ដាក់ប្រេងឆា និងខ្ទឹមចូលបំពងអោយក្រហមសឹមដាក់សាច់ជ្រូកចូលឆាប្រហែល៣នាទី រួចដាក់បង្គា មឹក និងតៅហ៊ូអោយសព្វទុកប្រហែល២នាទី។
  3. ដាក់ឈាមជ្រូកចូលឆាអោយសព្វ (ឆាតិចៗ) រួចដាក់ផ្កាកាឆាយចូលឆាអោយឆ្អឹន សឹមដាក់សណ្តែកចូលឆាអោយសព្វ គ្របទុកប្រហែល៣នាទីកូអោយសព្វជាការស្រេច៕

របៀបធ្វើ ឆាសណ្តែកបណ្តុះ :: Cam Location

Loading...
Loading...