របៀបធ្វើ ខជ្រូកខ្វៃ (វីឌីអូ)

Loading...
គ្រឿងផ្សំ
  • ជ្រូកខ្វៃ ១គីឡូកន្លះ (កាត់ជាដុំធំៗល្មម)
  • ដើមខាតណា ១គីឡូកន្លះ (ហាន់ដូចឆា ដាក់ដើមផ្សេង ស្លឹកផ្សេង)
  • ផ្កាចាន់ ៦ (អាំងអោយឈ្ងុយ)
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • ស្ករត្នោត ៣ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ទឹក ឬទឹកស៊ុប (រំងាស់ពីមាន់) ៣លីត្រ
របៀបធ្វើ
  1. ដាំឆ្នាំងអោយក្តៅដាក់ប្រេងឆា និងខ្ទឹមចូលឆាអោយខ្ទឹមក្រហម សឹមដាក់សាច់ចូលឆាអោយសព្វ រួចដាក់ស្ករ ទឹកស៊ីអ៊ីវ និងអំបិលឆាចូលគ្នាអោយសព្វ ដាក់ផ្កាចាន់ចូល រួចគ្របទុកចោល៥នាទី។
  2. បន្ទាបមកដាក់ដើមខាត់ណាចូលឆាអោយសព្វទុកចោល៥នាទីទៀត។
  3. រួចដាក់ទឹក និងស្លឹកខាត់ណាចូលកូអោយសព្វ រំងាស់ប្រហែល ១០នាទី សឹមដាក់ទឹកស៊ីអ៊ីវខាប់ចូល រួចរំងាស់រហូតដល់ស្លឹកខាត់ណារលូយ(ប្រហែល១០នាទីទៀត) ជាការស្រេច៕
  4. អោចញុំាជាមួយបាយ ឬបបរស។

របៀបធ្វើ ខជ្រូកខ្វៃ (វីឌីអូ)  :: Cam Location

Loading...
Loading...