របៀបធ្វើ ឆាឡុកឡាក់

Loading...
គ្រឿងផ្សំ
  • សាច់គោ (សាច់ផុយ) ៧ខាំ ហាន់ស្តើងៗ ឬដំៗសង្វាមូល
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា ៣ស្លាបព្រាបាយ
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ពងទា ៦
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ទឹក ៣ស្លាបព្រាបាយ
  • សាឡាដ ប៉េងប៉ោះ ខ្ទឹមបារាំង
របៀបធ្វើ
  1. យកសាច់លាយជាមួយស្ករ អំបិល ប្រេងឆា អោយសព្វទុកចោល ៣នាទី។
  2. ហាន់ប៉េងប៉ោះ និងខ្ទឹមបារាំង ជាបន្ទះស្តើងៗ។
  3. រៀបសាឡាដដាក់ចានអោយពេញគូចចាន រួចរៀបប៉េងប៉ោះអោយពេញពីលើសាឡាដ សឹមរៀងខ្ទឹមបារាំងពីលើប៉េងប៉ោះមួយជាន់ទៀត។
  4. ចៀនពងទាទាំងមូលម្តងមួយគ្រាប់ៗអោយឆ្អឹន រួចយកមកដាក់ពីបន្លែ។
  5. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយក្រហម សឹមដាក់សាច់ចូលឆាអោយសព្វ គ្រប់ទុកចោលប្រហែល ៥ទៅ៨នាទី។
  6. យកទឹកលាយជាមួយម្សៅឆា កូអោយរលាយសព្វ រួចចាក់ចូលក្នុងសាច់ឆាទុកអោយពុះ ដួលសាច់ដាក់ក្នុងចានបន្លែ។
  7. របៀបធ្វើ ទឹកជ្រលក់
  8. ទឹកក្រូចឆា ៣ស្លាបព្រាបាយ ទឹកត្រី ២ស្លាបព្រាបាយ ម្រេចម៉ត់ ១ស្លាបព្រាបាយ ស្ករ ៣ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ ៤កំពិស និងម្ទេសហន់ល្អិតៗ លាយចូលគ្នាអោយសព្វ ជាការស្រេច៕

របៀបធ្វើ ឆាឡុកឡាក់ :: Cam Location

Loading...
Loading...