របៀបធ្វើ ឆាគ្រឿងសាច់គោ

Loading...
គ្រឿងផ្សំ
  • សាច់គោ(សាច់កំភួន) ១គីឡូក្រាម ហាន់ស្តើងៗ
  • ម្ទេសហាវៃ ៥ខាំ 
  • សណ្តែកដីលីង ៤ស្លាបព្រាបាយ (បុក)
  • គ្រឿងបុក ៤ស្លាបព្រាបាយ (ល្មៀត រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស)
  • ស្ករ ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
របៀបធ្វើ
  1. យកសាច់គោលាយជាមួយប្រេងខ្យង ស្ករ អំបិល និងទឹកត្រីអោយសព្វ។
  2. ដាំខ្ទេះអោយក្តៅ ដាក់ប្រេងឆា និងខ្ទឹមឆាអោយក្រហមសឹមដាក់គ្រឿងបុកចូលឆាអោយឈ្ងុយ។
  3. ដាក់សាច់ចូលឆាអោយសព្វជាមួយគ្រឿង រួចគ្រប់ប្រហែល៥នាទី សឹមដាក់ម្ទេស និងសណ្តែកដីចូលឆាអោយសព្វ គ្រប់ប្រហែល១នាទីទៀតជាការស្រេច៕

របៀបធ្វើ ឆាគ្រឿងសាច់គោ :: Cam Location

Loading...
Loading...