របៀបធ្វើ ទឹកម្ទេស Suki

Loading...
គ្រឿងផ្សំ
  • ទឹកម្ទេស ៥ខាំ
  • ទឹកខ្មេះ ៤៥ក្រាម
  • ទឹកប៉េងប៉ោះ ១៥ក្រាម
  • ទឹកស៊ីអ៊ីវ ៤៥ក្រាម
  • ទឹកខ្ទឹមជ្រក់ ៣០ក្រាម
  • ស្ករស ៤៥ក្រាម
  • ម្ទេស ៣ផ្លែ
  • ខ្ទឹមស ៤កំពឹស
  • តៅហូក្រហម ២ដុំ
  • ល្ងសលីង ៣ស្លាបព្រាបាយ
  • ប្រេងល្ង ៣០ក្រាម
របៀបធ្វើ
  1. បុកម្ទេស និងខ្ទឹមអោយម៉ត់ល្អ សឹមដាក់តៅហូចូលបុកអោយប៉ត់ទុកមួយអន្លើ។
  2. ដាក់ទឹកម្ទេស ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកខ្ទឹមជ្រក់ ស្ករ និងប្រេងខ្យងចូលក្នុងឆ្នាំងមួយ រួចកូអោយ សឹមដាក់គ្រឿងបុកចូល រួចកូអោយសព្វម្តងទៀត សឹមដាក់ដាំលើភ្លើងអោយពុះ។
  3. បិទភ្លើង រួចដាក់ល្ង និងប្រេងល្ងចូលកូអោយសព្វជាការស្រេច៕

របៀបធ្វើ ទឹកម្ទេស Suki :: Cam Location

Loading...
Loading...