របៀបធ្វើ ឆាមីសួ Suki

Loading...
គ្រឿងផ្សំ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ប្រេងខ្យង កន្លះស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
  • ទឹកម្ទេស(ថៃ) ៤ស្លាបព្រាបាយ
  • សាច់ទ្រូងមាន់ ១ខាំ (ហាន់ជាបន្ទះស្តើងៗធំល្មម)
  • ពងមាន់ ១គ្រាប់
  • ត្រកួនចិន កន្លះខាំ (ហាន់ខ្លីល្មម)
  • ស្ពៃបូកគោ កន្លះខាំ (ហាន់ខ្លីល្មម)
  • មីសួ ១ខាំកន្លះ (ត្រាំទឹកអោយទន់)
  • ទឹក ៣ស្លាបព្រាបាយ
របៀបធ្វើ
  1. ដាំខ្ទះអោយក្តៅដាក់ប្រេងឆា និងខ្ទឹមចូលបំពងអោយក្រហមល្អ សឹមដាក់សាច់មាន់ចូលឆាអោយឆ្អឹនបន្ទិច រួចគោះពងមាន់ដាក់ ឆាចូលគ្នាអោយសព្វល្អ។
  2. ដាក់ត្រកួន និងស្ពៃចូលឆាអោយទន់ សឹមដាក់មីសួចូល រួចចាក់ទឹកចូល ឆាជាមួយគ្នាអោយសព្វ និងទន់មីសួ។
  3. បន្ថែមរសជាតិដោយ ប្រេងខ្យង ទឹកស៊ីអ៊ីវ និងទឹកម្ទេសឆាអោយសព្វជាការស្រេច៕

របៀបធ្វើ ឆាមីសួ Suki :: Cam Location

Loading...
Loading...