របៀបធ្វើ ប្រហិតត្រីចៀន

Loading...
គ្រឿងផ្សំ
  • សាច់ត្រីឆ្លាត ៣ខាំ
  • សណ្តែកគួ ហាន់ខ្លីៗ កន្លះចានចង្កឹះ
  • ស្លឹកក្រូច ១៥សន្លឹក ហាន់ជាសរសៃៗ
  • គ្រឿងការីបុកម៉ត់ ១ស្លាបព្រាបាយកន្លះ (រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស រមៀត ម្ទេសការី)
  • ពងមាន់ ១គ្រាប់
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅឆា ១ស្លាបព្រាបាយ
របៀបធ្វើ
  1. ដាក់សាច់ត្រីក្នុងចានធំមួយ រួចដាក់គ្រឿងការី ម្សៅឆា ស្ករ ទឹកត្រី និងពងមាន់ចូលច្របល់អោយសព្វ និងស្វិតល្អ។
  2. រួចដាក់សណ្តែកគួ និងស្លឹកក្រូចចូលច្របល់អោយសព្វម្តងទៀតទុកមួយអន្លើ។
  3. ដាំប្រេងឆាអោយក្តៅ ដាក់ប្រហិតចៀនជាបន្ទះតូចល្មមអោយឆ្អឹន និងក្រហមល្អជាការស្រេច៕
*** ទទួលទានជាមួយជ្រក់ល្ហង់ ឬទឹកម្ទេសក៍បាន។
 
 

របៀបធ្វើ ប្រហិតត្រីចៀន :: Cam Location

Loading...
Loading...