របៀបធ្វើ សាច់ជ្រូកអាំង (បែបថៃ)

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូក (សាច់ស្មា) ៣ខាំកន្លះ ហាន់ជាបន្ទះស្តើងៗធំល្មម
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • រំដេង ២០ក្រាម
  • ខ្ទឹមស ៦កំពិស
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ម្សៅឆា ៧ក្រាម
  • ប្រេងឆា ៣០ក្រាម
  • ស្ករត្នោត ៦០ក្រាម
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ
របៀបធ្វើ
  • ប៉ុករំដេង ខ្ទឹមស និងម្រេចជាមួយគ្នាអោយម៉ត់។
  • យកសាច់ដាក់ក្នុងចានធំមួយ រួចដាក់គ្រឿងផ្សំរសជាតិទាំងអស់ចូលគ្នា សឹមច្របល់ចូលគ្នាអោយសព្វ រួដទុកចោលប្រហែល៥នាទី។
  • យកសាច់ដែលប្រលាក់រួចមកដោតចង្កាក់ (ចង្កាក់មួយដោតសាច់មួយដុំ) រួចយកទៅអាំងអោយឆ្អឹនជាការស្រេច៕

របៀបធ្វើ សាច់ជ្រូកអាំង (បែបថៃ) :: Cam Location

Loading...
Loading...