​របៀប​ធ្វើ ​ជ្រូក​ខ្វៃ​

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូក​៣​ជាន់​ចំនួន​កន្លះ​គីឡូក្រាម 
  • ស្រា​អង្ករ​ចំនួន​មួយ​ស្លាបព្រា​ធំ 
  • ម្រេច​ចំនួន​បន្តិច 
  • និង​អំបិល​ចំនួន​បន្តិច​
​របៀប​ធ្វើ 
  1. ដំបូង​អ្នក​ត្រូវតែ​លាង​សាច់​នោះ​ឲ្យ​ស្អាត រួច​យក​អំបិល​មក​ប្រឡាក់​នៅលើ​សាច់ ដោយ​មិន​ត្រូវ​ឲ្យ​ប៉ះ​ត្រូវ​ស្បែក​ជ្រូក​នោះ​ទេ​។ ក្រោយពេល​ដែល​ប្រឡាក់​រួច អ្នក​អាច​ចាក់​ស្រា​អង្ករ និង​ទឹក​ចូលទៅ​ក្នុង​ប្រអប់​ជ័រ​មួយ តែ​ត្រូវ​ក្រាល​ក្រដាស​អាលុយមីញ៉ូម​ទ្រាប់​ពីក្រោម រួច​ដាក់​សាច់​នោះ​ចូល​ទៅ​ត្រាំ​ក្នុង​ទឹក​នោះ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ប៉ះ​ត្រូវ​ស្បែក​នោះទេ​(​ដូច​រូប​) ដោយ​ដាក់​វា​ផ្កាប់​ចុះ រួច​ដាក់​ក្នុង​ទូរ​ទឹកកក​ចំនួន​មួយ​យប់​។​
  2. ក្រោយពេល​បាន​មួយ​យប់​ហើយ​អ្នក​អាច​យក​វា​ចេញពី​ទូរ​ទឹកកក ដោយ​ចាក់ទឹក​ចោល ហើយ​ជូត​សាច់​នោះ​ឲ្យ​ស្ងួត ទើប​ប្រឡាក់​ម្រេច​ពីលើ ដោយ​មិន​ត្រូវ​ឲ្យ​ត្រូវ​ស្បែក​ដូចគ្នា ហើយ​យក​ទៅ​ក្លាសេ​ចំនួន​មួយ​យប់​ទៀត​។​
  3. ចុងក្រោយ​អ្នក​អាច​យក​វា​ទៅ​ដុត​ក្នុង​ម៉ៃក្រូ​វ៉ែយ​ដោយ​ប្រើ​សីតុណ្ហភាព​ចំនួន​១៨០​អង្សារ​ដុត​ចំនួន​១៥​នាទី ទើប​ប្តូរ​២០០​អង្សា​សេ​ដុត​ចំនួន​២៥​នាទី​ទៀត​ជា​ការ​ស្រេច​៕

​របៀប​ធ្វើ ​ជ្រូក​ខ្វៃ​ :: Cam Location

Loading...